•  
  •  

មនុស្ស​ដែល​ធាត់​លើស​ទម្ងន់ ដែល​មាន​ខ្លាញ់​ប្រភេទ visceral ច្រើន​( ខ្លាញ់​ត្រង់​ពោះ ដែល​មាន​នៅ​ជុំវិញ សិរី​រៈខាង​ក្នុងនៃ​រាងកាយ​) គឺ​មាន​ការ​ប្រឈម​ខ្ពស់ ទៅ​នឹង​ការវិវត្តន៍ មាន​នូវ​ជម្ងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ពីរ នេះ​បើ​យោង​តាម​ការលើកឡើង របស់​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​។

​យោង​តាម​ករណី​សិក្សា​មួយ ដែល​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ នៃ​មជ្ឈមណ្ឌល​ផ្នែក វេជ្ជសាស្ត្រ UT Southwestern បាន​អះអាង​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ច្រើន នៅ​ខាងក្រោម​ស្បែក គឺ​នឹង មិន​មាន​នូវ​កត្តា​ហានិភ័យ​ខ្ពស់ ទៅ​នឹង​ការកើតមាន នូវ​ជម្ងឺ​ទឹកនោម​ផ្អែម​នោះទេ​។​

​ការសិក្សា​នេះ គឺជា​ករណី​សិក្សា​មួយ ដ៏​ធំ ក្នុងចំណោម​ប្រជាជន​នៃ​ក្រុម​មនុស្ស​ធា​ត់ ចំរុះ​ជាតិ​សាសន៍ នៅក្នុង​ប្រទេស​អាមេរិក ដោយ​ការប្រើ​នូវ វិធី​នៃ​ការពង្រីក​រូបភាព របស់​ជាលិកា​ខ្លាញ់ ។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត James de Lemos នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ UT Southwestern បាន​និយាយថា ក្នុងចំណោម​បុគ្គល​ដែល​ធាត់ វា​មិន​ចាំបាច់​ថា តើ​អ្នក​នោះ មាន​ផ្ទុក​ខ្លាញ់​ក្នុង​កម្រិត​ណា នោះទេ ប៉ុន្តែ​ចំណុច​ដ៏​ចំបង ដែល​អាច​នាំអោយ​អ្នក​មាន​ជម្ងឺ​ទឹកនោម​ផ្អែម​បាន​នោះ​គឺ ស្ថិតនៅ​ត្រង់​កន្លែង ស្តុក​ទុក​របស់​វា​។​

​ការប្រើ​នូវ​វិធី ក្នុង​ការពង្រីក​រូបភាព នៃ​ជាលិកា​ខ្លាញ់ គឺ​អាច​ជួយ​អោយ​យើង​កំណត់​បាន​នូវ ទីតាំង និង មុខងារ​របស់​ខ្លាញ់ នៅក្នុង​រាងកាយ ហើយ​អ្នក​សិក្សា​ស្រាវជ្រាវ នឹង​អាច​ធ្វើការ​សម្គាល់​បាន​ថា តើ បុគ្គល​ធាត់​ណាខ្លះ ដែល​កំពុងតែ​មាន​ការ​ប្រឈម​មុខ​ខ្ពស់ ទៅ​នឹង​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ នេះ បាន ជាច្រើន​ឆ្នាំ​មុន​ពេល ដែល​ជម្ងឺ​នេះ​ចាប់​កើតមានឡើង​។​

​ការស្វែងយល់​ពី​ភាពខុសគ្នា របស់​កត្តា​ជីវសាស្ត្រ រវាង ខ្លាញ់​នៅ​ជុំវិញ​សិរីរៈ​ខាងក្នុង និង ខ្លាញ់​នៅក្រោម ស្បែក គឺ​អាច​ជួយ​អោយ​គ្រូពេទ្យ ធ្វើ​ការប្រយទ្ធ​ប្រឆាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ទៅនឹង ជម្ងឺ​នៃ​ការ​ធាត់ ដែល​កំពុងតែ​កើតមាន​នៅក្នុង ប្រទេស​អាមេរិក នេះ​បើ​តាម​សម្តី​របស់​លោក​វេជ្ជបណ្ឌិត​de Lemos ។​

​ការ​ប្រឈម​ទៅ​នឹង​ជម្ងឺ​ទឹកនោម​ផ្អែម​នេះ គឺ​មាន​ភាព​ផ្សេងៗ​គ្នា និង ខុស​គ្នា​ទៅ​តាម ភាពជាក់ស្តែង​នៃ កម្រិត​នៃ​ការ​ធាត់​របស់​បុគ្គល​ម្នាក់ៗ ។ ហើយ​ការសិក្សា​នេះ គឺ​បាន​បង្ហាញថា លទ្ធផល​នៃ ការ​ទស្សន៍ទាយ​បាន​មុន ថា​តើ​អ្នកណាខ្លះ នឹង​កើតមាន​ជម្ងឺ​ទឹកនោម​ផ្អែម​បាន គឺ​នឹង​អាច​ផ្តល់ អត្ថប្រយោជន៍ ជាពិសេស​ក្នុង​ការជួយ​កម្រិត​នូវ ការយកចិត្តទុកដាក់​ជា​ចំបង​ចំពោះ ទម្លាប់​នៃ​ការ​រស់ នៅ​ប្រចាំថ្ងៃ​, ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ និង វិធី​ព្យាបាល​ដោយ​ការវះកាត់ សម្រាប់​ជន​ទាំងឡាយណា ដែល​ប្រឈមមុខ​ខ្ពស់ ទៅ​នឹង​ជម្ងឺ​មួយ​នេះ ។​
​ការសិក្សា​ស្រាវជ្រាវ នេះ​ត្រូវបាន​បោះពុម្ពផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​នៃ​សា​មគ​មន៍​សុខភាព​ផ្នែក​វេជ្ជសាស្ត្រ របស់​ប្រទេស​អាមេរិក ៕


  •  
  •