•  
  •  

កន្លងមក YouTube បានដើរតួនាទីជាអ្នកបង្កើតចំណូលទៅអោយ Content Creator។ មែនទែនទៅ ពេលនេះក៏នៅតែមិនប្រែប្រួលនោះដែរ ដោយគ្រាន់តែមានការផ្លាស់ប្ដូរខ្លះៗតែប៉ុននោះ។ ត្រង់ចំនុចនេះគួរបញ្ជាក់ដែរថា នៅពេលនេះក្រុមហ៊ុន YouTube កំពុងអនុវត្ដន៍គោលការណ៍ថ្មីមួយទៀត គឺយកពន្ធពី Creator ទាំងអស់ដែលរស់នៅក្រៅសហរដ្ឋអាមេរិកចំពោះប្រាក់ចំណូលដែលរកបានពី Viewer នៅសហរដ្ឋអាមេរិក។ ដោយការអនុវត្ដន៍នេះ នឹងត្រូវធ្វើឡើងនៅដើមខែមិថុនាឆ្នាំ 2021 ខាងមុខ។ លើសពីនេះ ខាងក្រុមហ៊ុន Google AdSense ក៏បានផ្ញើជា Email ទៅដល់ម្ចាស់ Channel YouTube ទាំងអស់ដែលកំពុងតែរកប្រាក់ចំណូលតាមរយៈការ View នៅលើវីដេអូរបស់ខ្លួនត្រូវតែបញ្ចូលឯកសារ “Tax Information” ដើម្បីកំណត់ចំនួនពន្ធដែលYouTube ត្រូវយក។

ជាងនេះទៅទៀត ក្រុមហ៊ុន YouTube ក៏បានផ្ដល់ដំណឹងដល់ Creator ទាំងអស់ត្រូវធ្វើការបញ្ចូលឯកសារ Tax Information តាមរយៈ AdSense Account របស់ពួកគេឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះថាបើសិនជាពួកគេមិនបានផ្ញើមកឲ្យបានត្រឹមថ្ងៃទី 31 ខែឧសភាខាងមុខទេ YouTube អាចនឹងធ្វើការយកពន្ធចាប់ពី 24% នៃប្រាក់ចំណូលដែលពួកគេរកបានពី Viewer ទូទាំងពិភពលោក។ ដោយឡែក ប្រសិនបើ Creator បានផ្ដល់នូវ Tax Information ទៅកាន់ក្រុមហ៊ុន YouTube រួចរាល់ហើយនិងបានមុនថ្ងៃកំណត់ ពួកគេអាចនឹងត្រូវយកពន្ធចាប់0%-30% ចំពោះតែប្រាក់ចំណូលដែលរកបានពី Viewer នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។


  •  
  •